ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ិន
លោក ប៊ុត សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ នៅ​តែ​​​បន្តប្រើតួនាទីនិងអំណាចរបស់ខ្លួ​ន​ប្រព្រឹត្តអំពើពុករលួយជាច្រើនរូប​ភា​ព គ្មានញញើតអ្វីទាំងអស់
Wed,06 May 2020 (Time 04:21 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 226នាក់)

រាជធានីភ្នំពេញ ៖ ប្រភពពីមន្ត្រីនៅក្នុងសាលារាជធានីភ្នំពេញមួយចំនួនបានបង្ហើបឲ្យដឹងថា លោក ប៊ុត​ សារ៉េត ប្រធានអង្គភា​ព​លទ្ធកម្ម សាលា រាជធានីភ្នំពេញ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយច្រើនឆ្នាំមកហើយនោះ នៅតែបន្តប្រើតួនាទីនិងអំ​ណា​​​​​​​​ចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយជាច្រើនរូបភាព គ្មានញញើតអ្វីទាំងអស់។ ប្រភពដដែលបានឲ្យដឹងទៀតថា តាំងពីលោក កែ​ប ជុតិមា នៅធ្វើជាអភិបាលរាជធានីភ្នំពេញ រហូតដល់លោក ប៉ា សុជាតិវង្ស ធ្វើជាអភិបាលរាជធានីភ្នំពេញ ហើយសព្វថ្ងៃលោ​ក​ ឃួង ស្រេង ធ្វើជាអភិបាលរាជធានីភ្នំពេញ គឺលោក ប៊ុត​ សា​​​​​​​​​​​​​​​​​​​​​​រ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ នៅតែមាន​សិ​ទ្ធិអំណាចយ៉ាងធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយ។ រីឯលោក ឱម យ៉ិន​ទៀង​ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរ​ក្សា​ភាពស្ងៀមស្ងាត់ទោះបីលោក ប៊ុត​ សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេ​ញល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួ​យ​ច្រើនឆ្នាំមកហើយក៏ដោយ។

ប្រភពស្និទ្ធនឹងលោក ប៊ុត​  សារ៉េត បានឲ្យដឹងថា ក្នុងតួនាទីជាប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ គឺលោក ប៊ុត សា​រ៉េ​​​​​ត​ និងបក្ខពួកមួយក្តាប់តូច បានឃុបឃិតគ្នាបំប៉ោងការចំណាយទៅលើគម្រោងអភិវឌ្ឍន៍ផ្សេងៗតាមអំពើចិត្ត ជាពិសេសទា​ក់​​ទងទៅនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងរាជធានីភ្នំពេញ។ ហេតុនេះហើយទើបមន្ត្រីក្នុងអង្គភាពលទ្ធកម្មសា​លា​រាជធានីភ្នំពេញមួយចំនួន អំពាវនាវឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចាត់វិធានការទប់ស្កាត់អំពើពុករលួយរប​ស់​លោក ប៊ុត សារ៉េត ខ្លះផង។ ដោយហេតុថា បច្ចុប្បន្នអំពើពុករលួ​យរបស់លោក ប៊ុត​ សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារា​ជ​ធា​នីភ្នំពេញមាន ការឃុបឃិតជាប្រព័ន្ធដូច​ជា​ មានការចូលរួមពីសំណាក់លោ​ក វ៉ា សុជា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរា​ជ​ធា​នីភ្នំពេញ ព្រមទាំងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធា​នី​ភ្នំពេ​ញ ដែលល្បីល្បាញខាងពុករលួយជា​យូ​រមកហើយ។

មន្ត្រីក្នុងអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំ​ពេ​​​​​​​​ញ មានការបំប៉ោងចំណាយលើសតម្លៃពិតប្រាកដពី៣០ទៅ៤០ភាគរយ​ ធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជា​ងនេះទៅទៀត ក្រុមហ៊ុនដែ​ល​ទទួលបានសិទ្ធិក្នុងការអនុវត្តគម្រោងសាងសង់ហេដ្ឋារច​នា​សម្ព័ន្ធក្នុងរាជធានីភ្នំពេញ សុទ្ធតែជា​ក្រុមហ៊ុនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួ​យ​លោក ប៊ុត​ សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញនិងបក្ខពួ​ក​។ ក្រុមហ៊ុនទាំងនោះ ត្រូវកាត់ភាគរយតាមការកំណត់របស់លោ​ក ប៊ុត​ សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ និ​ងបក្ខពួក ទើបអាចទទួលបានគម្រោងផ្សេងៗយកទៅ អនុវត្តន៍ហេតុនេះ ហើ​​​យ​ទើបផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញមួយចំ​នួ​ន​សា​ងសង់គ្មានគុណភាព។ បញ្ហា​នេះជារឿងដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ​ ហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជ​ម្រៅ ទៅលើ​រឿងអា​ស្រូ​​​វ​ពុករលួយរប​ស់​លោក ប៊ុត​ សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ និងបក្ខពួក៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ