ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ិន
ក្រសួងព័ត៌មាន បានប្រគល់បរិក្ខា “​តេ​​​​ជោ DTV” ដល់ក្រសួងអប់រំយុ​វ​ជ​ន​ និងកីឡា
Tue,05 May 2020 (Time 03:33 PM)
ដោយ ៖ លោកកែវ សុផាត 097 60​ 56 118/ 012 598 938 (ចំនួនអ្នកអាន: 144នាក់)

រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មាន បានប្រគល់បរិក្ខា “តេជោ DTV” ជូនដល់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងមន្ទីរអប់រំ យុវជន និ​ង​​កីឡា ខេត្ត-រាជធានី តាមរយៈក្រសួងអប់រំយុវជន និងកីឡា ក្នុងការតាមដានកម្មវិធីផ្សាយ សិក្សាពីចម្ងាយ និងការសិក្សាតាម​ប្រ​ព័ន្ធអេឡិចត្រូនិក។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ក្នុងពិធីប្រគល់-ទទួលបរិក្ខារ ”តេជោ DTV” ជូនគ្រឹះស្ថានបណ្តុះបណ្តា​លគ្រូ និ​ង​មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត-រាជធានី នៅថ្ងៃទី៥ ខែឧសភានេះ បានមានប្រសាសន៍ថា ប្រពន្ធ័ផ្កាយរណបតេជោ DTV ចំ​នួ​​​​​ន៥០ឈុតនេះ ជាអំណោយរបស់ក្រុមហ៊ុន Cambodia DTV Network Limited ផ្តល់ជូនដល់ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងម​ន្ទី​រ​អ​ប់រំ យុវជន និងកីឡា ខេត្ត រាជធានី សម្រាប់បើកទស្សនាប៉ុស្តិ៍ទូរទស្សន៍ ទទក២ TVK2 ដែលចាក់ផ្សាយកម្មវិធីបង្រៀនពីច​ម្ងា​យ​ និងសិក្សាតាមប្រពន្ធ័អេឡិចត្រូនិក។
ក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរ ចំពោះទេពកោសល្យ ដ៏ពូកែរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀងដោយគ្មានសិ​ស្ស​ ថតផ្សាយតាមទូរទស្សន៍ ហើយទទួលការគាំទ្រ ពីសិស្សានុសិស្សយ៉ាងច្រើនថែមទៀតផង ។ ឯកឧត្តម បញ្ជាក់ថា ទោះបីសាលា​រៀ​ន បើកអោយសិស្សចូលរៀនវិញក៏ដោយ តែប៉ុស្តិ៍ ទទក២នេះ នៅតែចាក់ផ្សាយកម្មវិធីអប់រំផ្សេងៗបន្ថែមទៀត ហើយក៏នៅធ្វើ​កិ​ច្ចសហការជាមួយក្រសួង អប់រំ យុវជននិងកីឡាដដែល។
នៅ​ក្នុងឱកាសនោះដែរ លោក បាន ភុត ប្រធានក្រុមហ៊ុន Cambodia DTV Network Limited ប្រចាំកម្ពុជា បានមានប្​រសា​ស​ន៍​ថា ប្រពន្ធ័ផ្កាយរណប តេជោ DTV នៅកម្ពុជា ផ្សាយនៅប៉ុស្តិ៍២២ និងប៉ុស្តិ៍៣២ កម្មវិធីបង្រៀនពីចម្ងាយ ដែលអាចអោយប្រជា​ព​លរដ្ឋ ដែលប្រើប្រាស់ប្រពន្ធ័នេះ បើកមើលបាននៅទូទាំងប្រទេសដោយឥតគិតថ្លៃ។
ជា​មួយគ្នានេះឯកឧត្តម ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជននិងកីឡា បានបញ្ជាក់ថា សម្រាប់ ការបង្រៀនតាមទូរ​ទស្​ស​ន៍នេះដែរ ក៏ជាការឱកាសមួយសម្រាប់គ្រូ នៅតាមជនបទ បើកមើលពីការបង្រៀនរបស់គ្រូល្អៗ និងមានទេពកោសល្យ ហើយធ្វើ​​​កែលំអរពីវិធី សាស្ត្រ បង្រៀនដោយខ្លួនឯង បានដោយមិនចាំបាច់អញ្ជើញគាត់មកចូលរួមសិក្ខាសាលានៅភ្នំពេញ ហើយមិន​បា​ច់ចំណាយថវិកានោះទេ។ ឯកឧត្តម បន្ថែមថា ជំងឺកូវីដ១៩ បង្កើតជាបញ្ហា ប៉ុន្តែក្រសួងអប់រំ និងក្រសួងព័ត៌មាន បានស​ហការគ្នាប្រែក្លាយវិបត្តិនេះ អោយក្លាយជាកាលានុវត្តន៍ភាព ឬជាឱកាសដ៏ល្អ ដើម្បីធ្វើការកែលំអរនូវកិច្ចការងារបង្រៀនដោយផ្ទា​ល់ ​មករៀនតាមទូរទស្សន៍ និងទូរសព្ទ័ដៃវិញ ។ តាមរយៈនេះ ក្រសួងនឹងបន្តធ្វើការកែលំអរ ការបង្រៀនពីចម្ងាយនេះ អោយបា​ន​កាន់​តែល្អបន្ថែមទៀត ដើម្បីអោយសិស្សទទូលបានផលល្អ ជាពិសេសសិស្ស ក្រីក្រ ។
សូ​មបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង ឯកឧត្តមប​ណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់រវាង ក្រសួងទាំង២ ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រ​ព័​ន្ធ អេឡិចត្រូនិច E-Learning» លើប្រពន្ធ័ ទូរទស្សន៍ជាតិកម្ពុជា និងApp ក្រសួងព័ត៌មាន ដែលរហូតមកដល់ពេលនេះមានរយៈពេល២០ថ្ងៃហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ