ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ិន
ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Wed,27 November 2019 (Time 03:02 PM)
ដោយ ៖ ខ្មែរថ្ងៃនេះ (ចំនួនអ្នកអាន: 314នាក់)

ខេត្តបាត់ដំបង៖​ដោយអនុវត្តតាមការដឹកនាំរប​ស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការដ្ឋា​ននគរបាលខេត្ត​បាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំ​ដោយ​លោកវ​រសេនី​យ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុក បានចុះ​ធ្វើការបង្រ្កាបករណីរក្សាទុក ជួញដូរនូវ​សារធាតុ​ញៀន​ខុសច្បាប់ ដោយឃា​ត់ខ្លួនជនសង្ស័យម្នាក់ កាល​ពីវេលាម៉ោងជាង១០​ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៩​ នៅចំណុចភូមិបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមាន ឈ្មោះ នុល ព្រឹល ភេទប្រុស អាយុ២៨​ឆ្នាំ រស់នៅភូមិបឹងព្រី​ង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

វត្ថុតាងដែលដកហូ​តបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកI CE) ចំនួន២ថង់ទ​ម្ងន់៧.៩៤​ក្រាម,ទូរស័ព្ទម៉ាកNokiaមួយគ្រឿង។

បច្ចុប្បន្ន ជន​សង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងផ្នែកប្រឆាំ​ងគ្រឿងញៀនរៀប​ចំសំណុំរឿងបញ្ជូន​ទៅការិយាល័យជំនាញ​នៃស្នងការដ្ឋានខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ