ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ិន
អ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅខេត្តស៊ូឡាវ៉េស៊ី ប្រទេសប្រទេសឥណ្ឌូណេស៊ីបានកើនដល់១,២០៣នាក់ហើយ
Mon,01 October 2018 (Time 02:45 PM)
ដោយ ៖ ខ្មែរថ្ងៃនេះ (ចំនួនអ្នកអាន: 582នាក់)

ហ្សាការតា៖ចំនួនមនុស្សស្លាប់​ដោយសារតែ​គ្រោះ​​រញ្ជួយដី និងរលកយក្សស៊ូណាមិ នៅខេត្តស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសបានកើនដល់១,២០៣នាក់ហើយ។

នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយជាតិ ននៃប្រទេសឥណ្ឌូណេស៊ី ដែលទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ចុះផ្សាយនៅរសៀល​ថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨នេះ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ ននៃប្រទេសឥណ្ឌូណេស៊ីបន្តថា:នៅថ្ងៃចន្ទនេះដែរ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ បានអំពាវនាវ​សុំការជួយពី​អន្តរជាតិ​ ក្រោយពីប្រទេសអាស៊ានមួយនេះ បានទទួល​រង​ការ​វាយ​ប្រហារ​យ៉ាងដំណំ​ដោយគ្រោះធម្មជាតិ​ខាងលើ។

សូមបញ្ជាក់ដែរថា:អាជ្ញាធរឥណ្ឌូណេស៊ីកំពុងខ្នះខ្នែងនាំយកស្បៀងអាហារ និង​បរិក្ខាចាំ​បាច់ផ្សេងៗ​ទៅកាន់កោះ Sulawei ស្របពេលដែល​ចំនួនមនុស្សបាត់​បង់ជីវិត បានបន្តកើនឡើងថែមទៀត ននារយៈពេល០៣ថ្ងៃនេះ ​ក្រោយ​​ការ​​វាយ​​​ប្រហារ​ពីរញ្ជួយដី​កម្រិត៧.៧រ៉ិចទ័រ ក្រោយមកត្រូវបានទម្លាក់មក ៧.៥រ៉ិចទ័រ) និងរលកយក្ស​ស៊ូណាមិ ដែលបង្កឡើង​ដោយគ្រោះរញ្ជួយដី​នេះ។

ប្រធានផ្នែកវិនិយោគនៃរដ្ឋាភិបាលឥណ្ឌូណេស៊ី លោក ថម ឡេមបុងTom Lembong បាន​ឲ្យ​ដឹង​ដែរថា:ប្រធានាធិបតីឥណ្ឌូណេស៊ីី ដែលបានចុះ​​ទៅកាន់តំបន់រងគ្រោះ​​ដោយផ្ទាល់ កាល​ពី​ម្សិលមិញ​បានអនុញ្ញាតឲ្យ​បើកទ្វារ​ទទួលជំនួយ​ពីអន្តរជាតិ សម្រាប់ការឆ្លើយតបជាចាំបាច់ចំពោះគ្រោះមហន្តរាយនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ